ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន  រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក  វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ នៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ។

ក្នុងក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០នេះ គម្រោងកម្ពុជាចំនួន២០ ត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមាន ទឹក ប្រាក់ ចំ នួន ៧.២២៥.៤០០,០០ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់ ទៅលើសកម្មភាពនានាពាក់ព័ន្ធនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ការកសាងសមត្ថភាពេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ