(កូរ៉េខាងត្បូង)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានបញ្ជាឱ្យយោធារបស់លោកត្រៀមលក្ខណៈធ្វើការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ភ្លាមៗ ក្នុងករណីមានការបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើង ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CAN នៅថ្ងៃទី ០៧ ខែកក្តដា ឆ្នាំ២០២២។
ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា សមត្ថភាពយោរបស់ប្រទេសគួរតែត្រៀមទុកជាមុន ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិ ។
គួរបញ្ជាក់ថា នេះជាការដាក់បទបញ្ជាលើកដំបូងរបស់លោក យូន ចាប់ពីឡើងកាន់តំណែងកាលពីខែឧសភា កំលុងពេលជួបប្រជុំជាមួយមេបញ្ជាការយោធាកំពូលរបស់ប្រទេស ហើយលោកក៏បានអំពាវនាវដល់យោធាឲ្យបង្កើនសមត្ថភាពក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើងផងដែរ៕