(កូរ៉េខាងត្បូង)៖ កូរ៉េខាងត្បូងបានចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុ និងបានបង្កើនកម្រិតប្រកាសអាសន្នព្យុះទីហ្វុងរបស់ខ្លួននាថ្ងៃចន្ទនេះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFPនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។

 បើតាមមន្រ្តីកូរ៉េបានឲ្យដឹងថាព្យុះទីហ្វុងដែលធ្វើដំណើរទៅទិសខាងជើងក្នុងល្បឿន ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងថានឹងបោកបក់នៅចម្ងាយ ៩០km ភាគនិរតីនៃទីក្រុងកំពង់ផែ Busan នៅចន្លោះព្រឹកថ្ងៃអង្គារខាងមុខនេះ បន្ទាប់ពីព្យុះនេះបានទៅដល់ដែនទឹកនៃកោះ Jeju ប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ។នេះ ខណៈដែលព្យុះទីហ្វុង Hinnamnor បានខិតជិតមកដល់ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំងបានវាយប្រហារផ្នែកភាគខាងត្បូងនៃប្រទេសកូរ៉េ។

 គួរបញ្ជាក់ថា ការព្រមានត្រូវបានចេញនៅទូទាំងទីក្រុងភាគខាងត្បូង រួមទាំងទីក្រុង Gwangju ទីក្រុង Busan ទីក្រុង Daegu និង Ulsan បន្ទាប់ពីនោះនៅកោះ Jeju ភាគខាងត្បូង ខណៈដែលទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពកាលពីថ្ងៃអាទិត្យបានឆ្លើយតបគ្រាអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំសម្រាប់ព្យុះទីហ្វុង៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ