នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោក Train Huy ដែលជា​ពាណិជ្ជករជនជាតិចិន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់ជូនសម្ភារការពារជំងឺកូវីដ-១៩។

សម្ភារដែលទទួលបាននាពេលនេះរួមមាន៖ ម៉ាស់ការពារចំនួន២០០,០០០ម៉ាស់(២០ម៉ឺនម៉ាស់) ដែលបានប្រគល់ជូនក្រសួងមហាផ្ទៃ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង មហាផ្ទៃ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ និងដើម្បីចូលរួមលើកកម្ពស់សុ ខុមាល ភាពដល់មន្រ្តីរាជការសាធារណៈផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ