នាយករដ្ឋមន្រ្តី ប្រាប់សមាជិក ឧត្តមក្រុមប្រឹក្សាឲ្យបញ្ឈប់ការចុះដោះស្រាយ ទំនាស់ដីធ្លី ដែលតុលាការកំពុងដំណើរការនីតិវិធី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រាប់ទៅកាន់សមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ឲ្យបញ្ឈប់ការ ចុះដោះស្រាយទំនាស់ដី ធ្លីទាំងឡាយណា ដែលសម្ដេចបានដោះស្រាយ បញ្ចប់ ឬ តុលាការកំពុងដំណើរការនីតិវិធី ជាពិសេសដែលបានដោះស្រាយបញ្ចប់ ដោយស្ថាប័នតុលាការ ដោយមានសាលក្រម ឬសាលដីការស្ថាពររួចហើយ ។
យោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៥ ឧសភា សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា លេខាធិការដ្ឋាន និងសមាជិក សមាជិការ នៃឧត្តមក្រុមប្រឹក្សារពិគ្រោះ និងផ្តល់យោបល់ ត្រូវបំពេញភារៈកិច្ចដូចខាងក្រោម ៖
ក-មិនអនុញ្ញាត ឲ្យចុះដោះស្រាយ រាល់ទំនាស់ទាំងឡាយណា ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ចប់ និងមានសេចក្តី ជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី (សជណ) រួចហើយនោះទេ ។
ខ-មិនអនុញ្ញាត ឲ្យដោះស្រាយទំនាស់ដីធ្លី ដែលកំពុងដំណើការ តាមនីតិវិធីរបស់តុលាការ ។
គ-មិនអនុញ្ញាតឲ្យចុះដោះស្រាយ រាល់ទំនាស់ទាំងឡាយ ដែលបានដោះស្រាយបញ្ចប់ ដោយស្ថាប័នតុលាការ ដែលមានសាលក្រម ឬសាលដីការស្ថាពរ រួចហើយ ។
ឃ-លេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវពិនិត្យគោលដៅ និងកម្មវត្ថុដែលសមាជិក និងសមាជិកា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះផ្តល់យោបល់ បម្រុងចុះទៅដោះស្រាយ ដោយមិនត្រូវចេញលិខិតបេសកកម្ម ជូនក្នុងករណីដូចបានរៀបរាប់នៅក្នុងចំណុច «ក» «ខ» និងចំណុច «គ» ខាងលើឡើយ ។ ទន្ទឹមនេះក៏មិនត្រូវបញ្ជូនសំណុំរឿង វិវាទដីធ្លីរវាងបុគ្គល និងបុគ្គលជូនមកសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើការដោះស្រាយដែរ ៕ E B
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រាប់ទៅកាន់សមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ឲ្យបញ្ឈប់ការ ចុះដោះស្រាយទំនាស់ដីធ្លីទាំងឡាយណា ដែលសម្ដេចបានដោះស្រាយបញ្ចប់ឬតុលាការកំពុងដំណើរការនីតិវិធី ជាពិសេសដែលបានដោះស្រាយបញ្ចប់ ដោយស្ថាប័នតុលាការដោយមានសាលក្រមឬសាលដីការស្ថាពររួចហើយ ។
យោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៥ ឧសភា សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា លេខាធិការដ្ឋាន និងសមាជិក សមាជិការ នៃឧត្តមក្រុមប្រឹក្សារពិគ្រោះនិងផ្តល់យោបល់ ត្រូវបំពេញភារៈកិច្ចដូចខាងក្រោម ៖
ក-មិនអនុញ្ញាត ឲ្យចុះដោះស្រាយ រាល់ទំនាស់ទាំងឡាយណា ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ចប់ និងមានសេចក្តី ជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី (សជណ) រួចហើយនោះទេ ។
ខ-មិនអនុញ្ញាត ឲ្យដោះស្រាយទំនាស់ដីធ្លី ដែលកំពុងដំណើការ តាមនីតិវិធីរបស់តុលាការ ។
គ-មិនអនុញ្ញាតឲ្យចុះដោះស្រាយ រាល់ទំនាស់ទាំងឡាយ ដែលបានដោះស្រាយបញ្ចប់ ដោយស្ថាប័នតុលាការ ដែលមានសាលក្រម ឬសាលដីការស្ថាពរ រួចហើយ ។
ឃ-លេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវពិនិត្យគោលដៅ និងកម្មវត្ថុដែលសមាជិក និងសមាជិកា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះផ្តល់យោបល់ បម្រុងចុះទៅដោះស្រាយ ដោយមិនត្រូវចេញលិខិតបេសកកម្ម ជូនក្នុងករណីដូចបានរៀបរាប់នៅក្នុងចំណុច «ក» «ខ» និងចំណុច «គ» ខាងលើឡើយ ។ ទន្ទឹមនេះ ក៏មិនត្រូវបញ្ជូនសំណុំរឿង វិវាទដីធ្លីរវាងបុគ្គល និងបុគ្គល ជូនមក សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើការដោះស្រាយដែរ ៕ E B