(បេកាំង)៖ វេលាម៉ោង ១៣៖២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង ១២៖២០ នាទី ម៉ោងនៅកម្ពុជា ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់រដ្ឋធានីប៉េកាំង ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។

ដំណើរអញ្ជើញដល់អាកាសយានដ្ឋានក្នុងក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ចិន ក៏ដូចជាឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសចិន។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នាព្រឹកថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ