យោងលើរបត់សេដ្ឋកិច្ចនិងសង្គម ក្នុងសម័យបច្ចេកវិទ្យាឌីជីថល (ឧស្សាហកម្ម ៤.០, បញ្ញាប្បនិម្មិត, ប្លក់ឆេន, Web3, IoT, Digital Twin, Robot, Machine/Deep Learning ។ល។ ) មានសន្ទុះជឿនលឿនអត់ឈប់ឈររហូតដល់កាបង្កេីតនូវពិភពសប្បនិម្មិត (Virtual World) ទាំងលេីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល ទំនាក់ទំនង និងការកំសាន្ត។
ក្នុងអត្ថបទនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ សូមធ្វើការចែករំលែកអំពីបច្ចេកវិទ្យា Digital Twin៖ បច្ចេកវិទ្យា Digital Twin ជាទម្រង់ឌីជីថលនៃវត្ថុ មនុស្ស ដំណើរការ និងបរិបទ ក្នុងមជ្ឈដ្ឋានឌីជីថលដោយបង្កេីតចេញពីមជ្ឈដ្ឋានជាក់ស្តែង (Real World)។ កត្តាសំខាន់ដែលជួយឲ្យបច្ចេកវិទ្យានេះអភិវឌ្ឍបានគឺអាស្រ័យលើបញ្ញាសប្បនិម្មិត (AI) ការប្រមូលព័ត៌មានពីឧបករណ៍អ៊ីនធឺណិត (IoT), ឧបកណ៍ Sensors, Machine Learning និងប្រភពជាច្រើនផ្សេងទៀត (Big Data)។
លើសពីនេះទៅទៀតបច្ចេកវិទ្យា Digital Twin នេះបង្កើតឡើងពីធាតុផ្សំ ០៣ យ៉ាងរួមមាន៖
១. វត្ថុដែលជាអង្គធាតុក្នុងពិភពពិតខាងក្រៅ(Physical Entity)
២. អង្គដែលជាតំណាងនៃវត្ថុក្នុងទម្រង់ឌីជីថល (Digital Twin)
៣. សម្មតិកម្មទិន្នន័យដែលផ្សាភ្ជាប់ធាតុទាំង០២ ខាងលើ (Linking Data)
បច្ចុប្បន្ននេះ បច្ចេកវិទ្យាខាងលេីបានវិវត្តយ៉ាងឆាប់រហ័ស ក្លាយជាមូលដ្ឋានគ្រឹះក្នុងឧស្សាហកម្មផ្សេងៗ ចាប់ពីការផលិត ការថែទាំសុខភាព រហូតដល់ការធ្វើផែនការទីក្រុង វិស័យស្ថាបត្យកម្ម ការសាងសង់ និងរចនាអាគារក្នុងគម្រូ 3D និង Metaverse ។ល។
មិនតែប៉ុណ្ណោះបច្ចេកវិទ្យាDigital Twin ក៏បានជួយសម្រួលដល់ការសម្រេចចិត្ត ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងជំរុញការច្នៃប្រឌិតនៅគ្រប់វិស័យ ដោយផ្តល់នូវការយល់ដឹងទូលំទូលាយនៃប្រព័ន្ធដែលមានភាពស្មុគស្មាញ។