នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ នាយកដ្ឋានព័ត៌មានវិទ្យា ក្រុមមហាផ្ទៃណែនាំកម្មវិធីរៀនតាម Online ឈ្មោះថា Google Classroom ដែលជាកម្មវិធី Free បង្កើតឡើងដោយក្រុមហ៊ុន GoogleGoogle Classroom ជាកម្មវិធីបង្រៀនតាមប្រព័ន្ធអ៊ីនធឺណេត (Online) ពីកុំព្យូទ័រ ឬទូរស័ព្ទ ដែលមានតួនាទីមួយចំនួនដូចខាងក្រោម៖

- គ្រូអាចធ្វើការបង្កើតថ្នាក់រៀន និងមុខវិជ្ជា (Class / Section / Subject / Room)

- គ្រូអាចបង្កើតសំនួរ លំហាត់ ឬកិច្ចការងារផ្ទះ និងដាក់ពិន្ទុកិច្ចការងារ (Classwork Tab)

- គ្រូអាចធ្វើការតាមដានសកម្មភាពសិស្ស ដើម្បីផ្តល់មតិយោបល់

- គ្រូអាចគ្រប់គ្រងបញ្ជីឈ្មោះសិស្សក្នុងថ្នាក់រៀន (People Tab)

- គ្រូអាចគ្រប់គ្រងបញ្ជីពិន្ទុសិស្សក្នុងថ្នាក់រៀន (Grades Tab)

- សិស្សអាចចូលថ្នាក់រៀនតាមរយ: Class code 

- គ្រូ និងសិស្សអាចធ្វើការជជែកពិភាក្សា (Comments) លើមុខវិជ្ជាសិក្សា (Stream Tab)

អ្នកអាចចូលទៅកាន់កម្មវិធី Google Classroom តាមរយ:តំណភ្ជាប់ខាងក្រោម៖

- ដំណើរការពីកម្មវិធី Internet Browser (កុំព្យូទ័រ ឬទូរស័ព្ទ)៖ https://classroom.google.com

- កម្មវិធីទូរស័ព្ទ Androidhttps://bit.ly/2WSZsB4

- កម្មវិធីទូរស័ព្ទ iOShttps://apple.co/3bzFNKM

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ