ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរំលឹកថា សម្ដេច ធ្លាប់ប្រាប់មិត្តភក្តិបរទេស កុំឲ្យបង្កកំហុសលើកទី៣ មកលើប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ពីរខ្នង និងប្រគល់ សញ្ញាបត្រ ជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត ៥ ពាន់នាក់ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំធ្លាប់បានរំលឹកចំពោះមិត្តភក្តិ បរទេសខ្លះថា សូមកុំកសាងកំហុសទី៣ ចំពោះកម្ពុជាអី»។
សម្តេច បានបន្តថា «កំហុសទីមួយ ពួកអ្នកឯង តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ។ ប៉ុន្តែមិននឹកស្មានថា ពួកអ្នកឯង គាំទ្ររដ្ឋប្រហារឆ្នាំ ១៩៧០ គាំទ្រនូវរដ្ឋប្រហារយោធា មួយ ដែលនាំប្រទេសរបស់ខ្ញុំ ឈានទៅកាន់សង្គ្រាមមួយ ដែលបើកផ្លូវឲ្យរបបប៉ុលពត ចូលមក។ កំហុសទី២ អ្នកឯង បានគាំទ្រខ្មែរក្រហម នៅក្នុងអង្គការសហប្រជាជាតិ ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ ។ ដូចនេះ សូមអ្នកកុំបង្កកំហុសទី៣ ដល់កម្ពុជា ដល់ប្រទេស ខ្ញុំបន្តទៀត ដោយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ»។សម្តេចតេជោ បានបន្តថា កំហុសដែលពួកគេ បានធ្វើ គឺគេមិនដែលសុំទោសនោះទេ គេបានត្រឹមបង្ហាញការសោកស្ដាយ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ