ខ្សែប្រយុទ្ធ Wayne Rooney បាននិយាយថាគាត់ "មានអារម្មណ៏ខ្មាស់អៀន" ចំពោះការបញ្ចប់ពេលវេលារបស់គាត់នៅក្លឹប Manchester United ដោយសារតែមិនសូវបានចូលលេង។
កីឡាករ Rooney ដែលជាកីទ្បាកររកគ្រាប់បាល់នាំមុខគេទាំងជម្រើសជាតិអង់គ្លេសនិងក្រុមManchester Unitedក្នុងចំណោម 64 ប្រកួតនៅក្នុងឆ្នាំ 2016-17 ។
លោកបានប្រាប់ទូរទស្សន៍ Sky Sports ថា: ខ្ញុំជឿជាក់ថាខ្ញុំល្អគ្រប់គ្រាន់ក្នុងការត្រលប់ចូលក្រុមManchester United វិញប៉ុន្តែខ្ញុំប្រហែលមិនមានឱកាសលេងនោះទេ "។
Rooney ដែលបានចាកចេញពីក្លឹបManchester Unitedទៅចូលរួមជាមួយក្រុម Everton ហើយបន្ទាប់មកផ្លាស់ទៅ MLS ក្លឹប DC United នៅលីកអាមេរិក ដែលគាត់បាននិយាយមុនពេលការប្រកួតជម្រើសជាតិអង់គ្លេសចុងក្រោយរបស់គាត់ដែលប៉ះជាមួយជម្រើសជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។
កីឡាករវ័យ 33 ឆ្នាំរូបនេះបានបន្ថែមថា: "ខ្ញុំបានត្រៀមខ្លួនប៉ះSouthampton ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ League Cup ហើយនៅពេលនោះខ្ញុំមិនបានលេងហើយវាគួរឱ្យអាម៉ាស់ណាស់។វាបានឈានដល់ចំនុចមួយដែលខ្ញុំមានការខ្មាស់អៀនហើយខ្ញុំគិតថាខ្ញុំមិនអាចបន្តរបៀបនេះបានទេវាធ្វើអោយខ្ញុំសម្រេចចាកចេញពីក្រុម Man Utdដ៏លំបាកមួយ។
នៅក្នុងការប្រកួតជាមួយ Southampton លោក Jose Mourinho បានមកជួបខ្ញុំហើយនិយាយថាចង់ឱ្យខ្ញុំអ្នកលើកពាន។តែគាត់មិនដាក់អោយខ្ញុំចូលលេងទ្បើយ" ។
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់