U-19 ម៉ាឡេសុី បានត្រឹមស្មើគ្នាជាមួយ U-19 តាជីគីស្ថាន ដោយលទ្ធផល ២ទល់២ ប្រចាំពូល D នៅក្នុងពានរង្វាន់ AFC U-19 Championship 2018 ដែលប្រទេសឥណ្ឌូនេសុី ធ្វើជាម្ចាស់ផ្ទះ ខណៈការប្រកួតនេះ មានការពិន័យកាតក្រហម ២ និងកីឡាកររបស់តាជីគីស្ថាន របួសរហូតដល់បាក់ជើងផងដែរ។ 

ការប្រកួតម្សិលមិញ មានការគ្រាប់បាល់កើតឡើងចំនួន ៤គ្រាប់ដោយខាងម៉ាឡេសុី រកបានដោយកីឡាករ Muhammad Hadi នៅនាទី ១១ និងការទាត់ចូលទីខ្លួនឯងរបស់កីឡាករ Hanonov Vahdat ( Own Goal ) នៅនាទី ៥៥ ចំណែកឯខាង តាជីគីស្ថាន រកបានដោយកីឡាករ​ Panshanbe នៅនាទី ៣៤ និងកីឡាករ Yodgorov Daler នៅនាទី ៤៥។

នៅក្នុងការប្រកួតនោះផងដែរ អាជ្ញាកណ្ដាលសញ្ជាតិហ៊្សកដានី បានចាយកាតក្រហមចំនួន ២សន្លឹកជូនដល់ក្រុមទាំងពី ដោយខាង តាជីគីស្ថាន ពិន័យលើកីឡាករ Nurmatov Khuseyn រីឯខាងម៉ាឡេសុី ពិន័យលើកីឡាករ Nabil Hakim ក្រោយបង្កកំហុសលើកីឡាករ Fuzaylov Ziyovuddin រហូតដល់បាក់ជើងផងដែរ។

ទស្សនាវិដេអូកីឡាករ Fuzaylov Ziyovuddin របួសបាក់ជើងកំឡុងការប្រកួត៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ