ក្រោយពីលីគកំពូលកម្ពុជារដូវកាល ២០១៨ បានបញ្ចប់រដូវកាលរបស់ខ្លួនហើយនោះ ក្លិបនីមួយៗតែងតែធ្វើការផ្លាស់ប្ដូរសមាសភាពកីឡាករមួយចំនួនដើម្បីពង្រឹងគុណភាព និងសមត្ថភាពឲ្យកាន់តែល្អជាងឆ្នាំចាស់។
គិតត្រឹមថ្ងៃទី ០១ ខែ វិច្ឆិកា នេះមានកីឡាករ ៥រូបទៀតហើយដែលបានធ្វើការផ្លាស់ប្ដូរទ្រនំរបស់ពួកគេ ដោយក្នុងនោះ កីឡាករ ឆេង ម៉េង និងកីឡាករ សារី ម៉ាត់ណូរ៉ូទីន បានចាកចេញពីក្រុមជើងឯក ណាហ្គាវើល ទៅចូលរួមជាមួយក្លិប វិសាខា ជាផ្លូវការហើយ ស្របពេលដែលក្លិបអង្គរថាយហ្គឺរ ក៏បាននាំចូលកីឡាករថ្មី ៣រូបផងដែរ ពោលគឺកីឡាករ យី ប៊ុនហេង របស់ព្រះខ័នរាជស្វាយរៀង, កីឡាករ ឡុង ភារ៉ាត់ និងកីឡាករ ឈឿន ពិសិដ្ឋ ពីក្លិបសូលទីឡូអង្គរផងដែរ។
១ កីឡាករ សារី ម៉ាត់ណូរ៉ូទីន
២ កីឡាករ ឆេង ម៉េង
៣ កីឡាករ ឡុង ភារ៉ាត
៤ កីឡាករ ឈឿន ពិសិដ្ឋ
៥ កីឡាករ យី ប៊ុនហេង
សូមរំលឹកថា លីគកំពូលកម្ពុជារដូវកាល ២០១៨ ណាហ្គាវើល ក្លាយជាជើងឯកក្រោមការដឹកនាំដោយលោក មាស ចាន់ណា ខណៈក្រុមដែលកាត់ចេញនោះ គឺក្លិប វេស្ទើនភ្នំពេញ ស្របពេលដែលលីគកំពូលកម្ពុជារដូវកាល ២០១៩ ចាប់ផ្ដើមប្រកួតនាពេលណានោះក្រុមការងារយើងនឹងជម្រាបជូននាពេលក្រោយ៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់