អតីតគ្រូបង្វឹកជនជាតិស្កុតឡែនរូបនេះបានជាធូរស្បើយគួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលរងការហូរឈាមក្នុងខួរក្បាលកាលពីខែឧសភាដោយលោកគ្រូពេទ្យបានជំរុញឱ្យគាត់ធ្វើចិត្តអោយស្ងប់ មិនអោយមួរម៉ៅច្រើន។លោក Sir Alex Ferguson ដែលមានវ័យ ៧៦ ឆ្នាំ ត្រូវបានប្រាប់មិនអោយចូលរួមការប្រកួតរវាង ក្រុម Manchester United និង ក្រុម ​Fulham នៅថ្ងៃសៅរ៍ សប្តាហ៍មុន។

គាត់បានវិលត្រឡប់មកកាន់កៅអីនៅ Old Trafford កាលពីដើមរដូវកាលនេះនិងបានទស្សនាបីប្រកួតក្នុងរយៈពេល 9 ថ្ងៃចុងក្រោយនេះ ដោយបានចូលរួមការប្រកួតរបស់ក្រុមMan Utd ជាមួយក្រុម Young Boys និង Arsenal ហើយគាត់បានធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងដើម្បីទស្សនាការប្រកួតជាមួយ Southamptonទៀតផង

វីរៈបុរសរបស់ក្រុមបិសាចក្រហមរូបនេះត្រូវបានគេហាមយ៉ាងតឹងរ៉ឹងមិនអោយចូលទស្សនាការប្រកួត បើទោះបីជាយ៉ាងនេះក៏ដោយគាត់ទំនងជាធ្វើដំណើរទៅកាន់ទឹកដី Anfield សម្រាប់ការប្រកួតជាមួយក្រុម Liverpool នៅចុងសប្តាហ៍នេះ។

កាលពីដើមខែនេះបុគ្គលិកនៅមន្ទីរពេទ្យ Salford Royal កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយសារលូួចមើលលើកំណត់ត្រាវេជ្ជសាស្រ្តរបស់លោក Ferguson ខណៈពេលដែលគាត់កំពុងទទួលការព្យាបាល។គាត់បានចំណាយពេល ៤ ថ្ងៃថែទាំយ៉ាងយកចិត្តទុកដាក់ហើយនៅតែសម្រាកព្យាបាលពីរសប្តាហ៍មុនពេលត្រលប់មកផ្ទះរបស់គាត់វិញនៅ Cheshire

គួរបញ្ជាក់ផងដែរថាក្រុមបិសាចក្រហមនឹងធ្វើដំណើរទៅ Liverpool នៅចុងសប្តាហ៍នេះខណៈដែលពួកគេសម្លឹងរកការវិលត្រឡប់ទៅរកជ័យជម្នះ បន្ទាប់ពីក្រុមរបស់លោក Jose Mourinho បានខកខានឱកាសដើម្បីឈរលើកំពូលតារាងGroup Hនៃក្របខ័ណ្ឌ Champions League របស់ពួកគេដោយចាញ់ Valencia ពីរទល់នឹងមួយ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ