ជីវិតដ៏កំសត់របស់Ronaldo មុនក្លាយជាកំពូលកីទ្បាករបាល់ទាត់ដ៏ល្បីរបស់ពិភពលោក។
គិតត្រឹមឆ្នាំ២០១៧Ronaldo មានទ្រព្យសម្បត្តិសរុបប្រមាណ៤០០លាន$បើយោងតាមForbesកីទ្បាកររូបនេះរកចំណូលបាន ៩៣ លានដុល្លារ មាន ៥៨ លានជាប្រាក់ពលកម្មទទួលបានពីក្លឹប Real Madrid និងផ្សេងទៀតទាក់ទងចំណូលពីម្ចាស់ឧបត្ថម្ភ។
មុនក្លាយជាកីទ្បាករដ៏ល្បីរបស់ពិភពលោក Ronaldo ឆ្លងកាត់ការជិវិតលំបាកនិងការតស៊ូដូចម្តេចខ្លះ?
Cristiano ជាកូនអ្នកមានជីវភាពក្រខ្សត់មួយរូបក្នុងទីក្រុង Madeira លើកោះតូចមួយនៃភាគខាងលិចប្រទេសព័រទុយហ្គាល់។ លោកជាកូនពៅក្នុងចំណោមកូន ៤ នាក់របស់អ្នកស្រី Maria Dolores dos Santos និងលោក Jose Dinis Aveiro ដោយកូនប្រុសម្នាក់ចាប់ចេះលេងបាល់ទាត់តាមឪពុកខ្លួនដែលជាអ្នកបម្រើការផ្នែកគ្រប់គ្រងឧបករណ៍នៅក្លឹបកីឡាមួយ។
បញ្ហាដែល Ronaldo ប្រឈមខ្លាំងបំផុតកាលនៅវ័យកុមារ គឺមានឪពុកជាប់ឈ្មោះជាបុរសប្រមឹកមួយរូប រហូតជំរុញឲ្យម្តាយរបស់លោកផ្ទាល់ត្រូវបង្ខំចិត្តទៅបម្រើការជាអ្នកចម្អិនអាហារនិងជាអ្នកសំអាតដើម្បីផ្សំថវិកាមកផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារដែលកំពុងខ្វះខាតជាដំណំ។
ចូលដល់វ័យ ១០ ឆ្នាំ Ronaldo ត្រូវបានគេចាប់អារម្មណ៍ថាប្រែជាក្មេងប្រុសម្នាក់ដែលញៀននឹងបាល់ រហូតពេលខ្លះសុខចិត្តអត់បាយអត់ទឹកឲ្យតែបានប៉ះបាល់។ ធ្លាប់បញ្ជាក់ពីលោក Fernao Sousa បានមានប្រសាសន៍ថា៖ “គេចូលចិត្តលេងបាល់ខ្លាំងណាស់ រហូតពេលខ្លះមិនព្រមបរិភោគអាហារ និងលួចផ្លោះចេញតាមបង្អួចទៅខាងក្រៅដើម្បីលេងបាល់ ជួនពេលត្រូវធ្វើកិច្ចការសាលា”។ ដោយទេពកោសល្យដ៏កម្រនេះហើយ Ronaldo ក៏ត្រូវបានក្លឹប Sporting នៅប្រទេសកំណើតចុះហត្ថលេខាយកចូលជាកីឡាករខ្លួននាឆ្នាំ ២០០១។
មិនបានប៉ុន្មានផង Cristiano Ronaldo ដែលកំពុងស្ថិតក្នុងវ័យ ១៦ ឆ្នាំត្រូវបានក្លឹប Manchester United ព្រមចំណាយលុយ ១២ លានផោនចុះហត្ថលេខាយករូបគេក្នុងតម្លៃកំណត់ត្រាខ្ពស់បំផុត។ ទ្រព្យកំពុងកើតមាន ប៉ុន្តែការបាត់បង់ឪពុកក៏បានកើតឡើងក្នុងឆ្នាំ ២០០៥ ដោយលោកឪពុកបានស្លាប់ដោយសារជំងឺតម្រង់នោម មានពាក់ព័ន្ធនឹងការពិសាជាតិអាកុលហួសកម្រិត ហើយផ្ទួនគ្នានៅឆ្នាំ ២០០៧ ម្តាយរបស់លោកក៏ជួបជំងឺមហារីកសុដន់ថែមទៀត ប៉ុន្តែសំណាងល្អអ្នកស្រីបានឆ្លងផុតមកទល់សព្វថ្ងៃ។
សង្ខេបដល់ឆ្នាំ ២០០៩ ក្លឹបយក្សអេស្ប៉ាញ Real Madrid បានចំណាយ ១៣១ លានដុល្លារទិញយក Ronaldo ចេញពី Man Utd រហូតផ្ទុះភាពល្បីល្បាញជាបន្តបន្ទាប់ គួបផ្សំទាំងការខិតខំប្រឹងប្រែងផងនោះ បានធ្វើឲ្យបុរសវ័យ ៣៣ ឆ្នាំមានការគោរពនិងឲ្យតម្លៃពីយុវវ័យគាំទ្រវិស័យកីឡាគ្រប់ស្រទាប់។
និយាយដល់ទ្រព្យដែលកើតមានទាំងក្រុមគ្រួសាររបស់ Ronaldo ផ្ទាល់សព្វថ្ងៃក៏មានបើកដំណើរការភោជនីយដ្ឋាននិងសណ្ឋាគារ គួបផ្សំអាជីវកម្មជាច្រើនទៀតរាប់សិបកន្លែងក្រោមស្លាកយីហោ CR7។ ចំណុចនេះហើយសឲ្យឃើញថាជីវិតរបស់ក្មេងប្រុសធ្លាប់តែមានឪពុកជាអ្នកប្រមឹក មានគ្រួសារក្រខ្សត់ ប៉ុន្តែដោយសារការខិតខំនិងទំហំនៃក្តីស្រលាញ់ បានប្រែក្លាយរូបលោកទទួលបានជោគជ័យមកទល់បច្ចុប្បន្ន។