ក្លិបអធិរាជស Real Madrid បានបញ្ចប់ទៅនៅចំណាត់ថ្នាក់កំពូលតារាងប្រចាំពូល G នៃពានរង្វាន់ UEFA Champion League បើទោះបីជាការប្រកួតយប់មិញនេះ បរាជ័យក្រោមថ្វីជើងក្រុម CSKA Moscow ក៏ដោយ។

បើទោះបីជាធ្លាក់ចេញពីពានអុឺរ៉ុបក្ដី ប៉ុន្ដែ CSKA Moscow ជាក្រុមតែមួយប៉ុណ្ណោះដែលអាចយកឈ្នះក្រុមជើងឯក ១៣សម័យនេះបានទាំង ២ជើង ពោលគឺកាលពីជើងទី១ បានយកឈ្នះដោយលទ្ធផល ១ទល់០ នៅលើកីឡដ្ឋាន Luzhniki និងការប្រកួតជើងទី២នេះ​ក៏បន្តចាញ់ ៣ទល់០ នៅកីឡដ្ឋាន Santiago Bernabeu ទៀតផងដែរ។

Real Madrid និង AS Roma បានដឹកដៃគ្នាឡើងទៅវគ្គ ១៦ក្រុមចុងក្រោយបើទោះបីជាប្រកួតចុងក្រោយរបស់ពួកគេបរាជ័យដូចគ្នាក៏ដោយ ស្របពេលដែល Real Madrid ស្ថិតនៅកំពូលតារាង មាន១២ពិន្ទុ ក្រោយប្រកួត ៦លើកក្នុងនោះឈ្នះ ៤លើក និងចាញ់ ២លើក ចំណែកឯ AS Roma វិញ ៦ប្រកួតរបស់ខ្លួន ឈ្នះ ៣លើក​ និងចាញ់ ៣លើក មាន ៩ពិន្ទុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ