ក្រោយពីការតែងតាំងលោក​ Santiago Solari ជាអ្នក​ចាត់​ការ​ទូទៅ​បណ្ដោះ​អាសន្នមក ក្រុមអធិរាជស បាន​ចាប់​ផ្ដើមឡើងជាមួយ​លទ្ធផល​វិជ្ជមាន​ពោលគឺ​ដឹក​នាំ​ Real Madridយក​ឈ្នះ​ UD Melilla ៤-០ នៅ​ការ​ប្រកួត​ Copa del Rey លើកដំបូងក្រោយក្លាយខ្លួនជាគ្រូបង្វឹក។

ជំនួប​វគ្គ​៣២​ក្រុម​ជើង​ទី​មួយ​កាល​ពី​យប់​មិញ​ Real បាន​ប្រើប្រាស់​ភាគ​ច្រើនជាកីឡាករវ័យក្មេង ​ប៉ុន្តែ​នៅ​តែ​អាច​យក​ឈ្នះ​ទៅ​លើ​ម្ចាស់​ផ្ទះ​ដែល​ជា​ក្រុម​មក​ពី​ League លំដាប់​ទី​៣​របស់​អេស្ប៉ាញ Segunda División B។ ក្រុម​រហស្សនាម​ស្ដេច​ស​ស៊ុត​បញ្ចូល​ទី​ដោយ​ Benzema នាទី​២៨, Asensio នាទី​៤៥​ និង​យុវជន​២​រូប​គឺ Odriozola នាទី​៧៩, González នាទី​៩០+២។ ការ​ប្រកួត​ជើង​ទី​ពីរ​នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី៦ ខែ​ធ្នូ​ ខាង​មុខនេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ