កីឡាករ Mohamed Salah បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​តែ​ឯង​ក្នុង​ជ័យ​ជម្នះ​ ៤-០ លើ​ Red Star Belgrade នៅ​ការ​ប្រកួត​ Champions League ប្រចាំពូល​C។

Salah បាន​ក្លាយ​ជា​កីឡាករ​ Liverpool ស៊ុត​៥០​គ្រាប់​លឿន​បំផុត​ក្រោយ​បំបែក​កំណត់ត្រា​ Torres ដែល​ប្រើ​ពេល​ ៨៤​ប្រកួត​ដើម្បី​បាន​ចំនួន​នេះ។​

គ្រាប់​ទី​១​របស់​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​ស៊ុត​បញ្ចូល​ទី​​នៅ​នាទី​​៤៥ និង​១​គ្រាប់​ទៀត​ជា​បាល់​ប៉េណាល់ទី​នៅ​នាទី​៥១​ធ្វើ​ឲ្យ​រូប​គេ​រក​បាន​៥០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៦៥​ប្រកួត​ឲ្យ​ Liverpool។

២​គ្រាប់​ទៀត​របស់​ Liverpool រកបាន​ដោយ​ Roberto Firmino នៅ​នាទី​ ២០ និង​ Sadio Mane នាទី​៨០ ធ្វើឲ្យក្រុមមកពីអង់គ្លេសមួយនេះ បាន​ហក់​ទៅ​កំពូល​តារាង​វិញ​ក្រោយ​លទ្ធផល​នេះ​ហើយ ក្រោយ​ Napoli ​​ស្មើ​ Paris Saint Germain ២-២៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ