អតីតកីឡាករ Man City មួយរូបនិយាយថា នាថ្ងៃអនាគត Sterling អាចរកគ្រាប់បាល់បាន ៣០ទៅ ៤០គ្រាប់ក្នុងមួយរដូវកាល
អតីតខ្សែប្រយុទ្ធក្រុម Man City បាននិយាយថា កីឡាករសញ្ជាតិអង់គ្លេសមួយនេះនឹងពិតជាអាចរកគ្រាប់បាល់បានច្រើនគ្រាប់ក្នុងការប្រកួតមួយរដូវកាលជាក់ជាពុំខាន។
Craig Bellamy បានបន្ថែមថាខ្សែប្រយុទ្ធវ័យក្មេង Raheem Sterling ពិតជាអាចរកគ្រាប់បាល់បានប្រមាណ ៣០ ទៅ ៤០ គ្រាប់ក្នុងមួយរដូវកាលនាថ្ងៃអនាគត។
កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់ក្លិបអាជីពទាំង ២របស់គេ ក៏ដូចជានៅក្នុងក្រុមជម្រើសជាតិផងដែរ។ សម្រាប់រដូវកាលនេះ រូបគេរកបាន ៤គ្រាប់ហើយឲ្យក្រុមមេឃខៀវ និងរកបាន ២គ្រាប់ឲ្យក្រុមតោកំណាចអង់គ្លេស ឈ្នះលើក្រុមអេស្ប៉ាញ នៅក្នុងពនរឹត្តិការណ៍ National League ផងដែរ។
អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool រូបនេះរកបាន ២៣គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៦លើកឲ្យក្រុមរបស់លោក Pep Guardiola កាលពីរដូវកាលមុន៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់