កីឡាករ ជារី ចន្ថាបុីន ដែលជួយឲ្យក្លិបអាជីពរបស់ខ្លួន Terengganu FC រងជើងឯកពានរង្វាន់ Malaysia Cup 2018 បានសម្រេចចិត្តបន្តកុងត្រាថ្មីមួយឆ្នាំទៀតជាមួយក្រុមនៅលីគកំពូលម៉ាឡេសុីមួយនេះ។
មុននេះបន្តិច កីឡាករកូនកាត់ខ្មែរ-បារាំងរូបនេះ បានធ្វើការបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួនថា៖« ខ្ញុំពិតជារីករាយនិងសប្បាយចិត្តដែលប្រកាសថាខ្ញុំនឹងនៅរួមរស់ជាមួយក្លិប Terengganu FC នារដូវកាល ២០១៩ បន្តទៀត។ ខ្ញុំមានភាពស្ងប់ស្ងាត់ហើយអ្នកគាំទ្រជាច្រើនក៏បានចោទសួរអំពីអនាគតរបស់ខ្ញុំ ដូច្នេះខ្ញុំរីករាយក្នុងការចែករំលែកពត៌មានមួយនេះជូនទៅដល់អ្នកគាំទ្រទាំងអស់គ្នា។ សប្បាយចិត្តដែលឃើញអ្នកម្ដងទៀតគ្រួសារ GANU ទាំងអស់គ្នា »។
សូមរំលឹកថា អតីតកីឡាករអគ្គិសនីកម្ពុជារូបនេះ បានចូលរួមជាមួយក្រុមចំណូលថ្មីរបស់លីគកំពូលម៉ាឡេសុីតាំងពីដើមរដូវកាល ២០១៨មកម្លេះ ដោយបានជួយឲ្យក្រុមមួយនេះឈរនៅចំណាត់ថ្នាក់លេខ៥ នៃពានរង្វាន់ Malaysia Super League និងរងជើងឯកនៃពានរង្វាន់ Malaysia Cup 2018 ផងដែរ៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់