ក្រុមហង្សក្រហម Liverpool បានបង្ហាញនូវទម្រង់លេង ដ៏ភ្ញាក់ផ្អើលនៅក្នុងក្របខណ្ឌPremier League នៅរដូវកាលនេះ ដោយមាន២០ប្រកួតកន្លងមក​ Liverpool មាន 54 ពិន្ទុឈរលើក្រុម Tottenham Spure 6 ពិន្ទុ និងនាំមុខក្រុមManchester City ៧ពិន្ទុ ។ ក្នុងការប្រកួតលើកទី 21 នេះ Liverpool នឹងប៉ះជាមួយក្រុម Manchester City នៅថ្ងៃសុក្រទី០៤ខែមករា ឆ្នាំ២០១៩ខាងមុខ ហើយប្រសិនបើ Liverpool អាចទទួលបានបីពិន្ទុពីលើក្រុម Manchester City លើទឹកដី Etihad នោះការប្រជែងដណ្តើមពានរង្វាន់ Premier League របស់Liverpoolនឹងមានភាគរយខ្ពស់។

 

ក្រុម Liverpool របស់លោក Jurgen Klopp មានកំណត់ត្រាដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ដែលបានចាញ់តែមួយប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួត 11 លើក ចុងក្រោយនេះ។

 

ខ្សែប្រយុទ្ធMohamed Salah បានរកគ្រាប់បាល់បាន 6 គ្រាប់ អោយLiverpool និង 3 គ្រាប់ នៅក្របខ័ណ្ឌ Premier League ក្នុង5 ប្រកួតចុងក្រោយនេះ ដែលជាការជាការគំរាមដ៏ធំបំផុតលើក្រុម Manchester City ។ ក្រុមហង្សក្រហមបានស្ថិតក្នុងទីតាំងមួយដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ក្រោយពីមានទម្រង់លេងគួរអោយភ្ញាក់ផ្អើលមួយ ។

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ