ក្រុមហង្សក្រហម Liverpool ត្រូវការឈ្នះដើម្បីឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅយប់នេះ
ក្រុមហង្សក្រហម Liverpool ត្រូវការឈ្នះដើម្បីឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅយប់នេះជាមួយនឹងក្រុម Napoli ដែលដឹកនាំ ដោយលោក Carlo Ancelotti ដែលបានទទួលជ័យជម្នះ ១-០ នៅក្នុងទឹកដីរបស់ខ្លួននៅប្រទេសអ៊ីតាលីកន្លងមក។
ក្រុមហង្សក្រហម Liverpool នឹងមានទំនុកចិត្តក្នុងការរក្សាមិនអោយមានការស៊ុតបញ្ចូលទីខ្លួន ដោយក្រុម បានគ្រប់គ្រងការមិនអោយស៊ុតបញ្ចូលទីខ្លួន ១៤ ប្រកួតក្នុងផ្ទះ នៃការប្រកួត ១៨ លើកចុងក្រោយនៅក្នុងការប្រកួតទាំងអស់របស់ពួកគេ។
គ្រូបង្វឹកក្រុមហង្សក្រហម លោក Klopp បានថ្លែងថា: «យើងមិនចង់អោយគ្មានការស៊ុតបញ្ចូលទីរបស់យើងនោះទេ តែយើងចង់ឈ្នះការប្រកួត។យើងត្រូវតែ សកម្មខ្លាំង ផ្តោតអារម្មណ៍យ៉ាងខ្លាំងនៅក្នុងការប្រកួត ប៉ុន្តែវាមិនមែនថាយើងភ័យខ្លាចក្នុងការបណ្តោយឱ្យមានគ្រាប់បាល់បញ្ចូលទីនោះទេ។ រឿងតែមួយគត់ដែលច្បាស់លាស់គឺប្រសិនបើយើងទទួលបានលទ្ធផល ១-០ ឬលើសពីនេះ។"
គួរបញ្ជាក់ផងដែរថា Liverpool នឹងប៉ះជាមួយ Napoli នៅ ថ្ងៃស្អែក ទី១២ វេលាម៉ោង ៣:០០ព្រឹក។Liverpool អាចឡើងទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយលុះត្រាតែយកឈ្នះ Napoli ២ គ្រាប់ឡើងតែ Liverpool អាចឡើងទៅកាន់វគ្គ ១៦ ក្រុម ដោយយកឈ្នះ Napoli តែ១ គ្រាប់ក៏បានលុះត្រាតែ PSG ស្មើ ឬចាញ់ Red Star Belgrade។
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់