ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើសន្និសិទ្ធកាសែតស្ដីពីការតែងតាំងលោក Leonardo Vitorino ធ្វើជាគ្រូបង្វឹកជាផ្លូវការហើយ នាល្ងាចថ្ងៃពុធ ទី ២៤ ខែ តុលា ឆ្នាំ ២០១៨នេះ ក្រោយពីក្លិបជើងឯកលីគកំពូល ៦សម័យនេះ សម្រេចចិត្តចែកផ្លូវគ្នាជាមួយលោក Sean Sainbury បន្ទាប់ពីដឹកនាំក្រុមមិនសូវជោគជ័យ។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា រូបនេះក៏បានធ្លាប់អះអាងម្ដងរួចមកហើយថា មានតែភ្នំពេញក្រោនទេដែលខ្លួនចង់មកដឹកនាំ។ បុរសសញ្ជាតិប្រេសុីលរូបនេះ ធ្លាប់កាន់តំណែងជាគ្រូជម្រើសជាតិកម្ពុជា កំឡុងខែ មីនា ដល់ខែ តុលា ឆ្នាំ ២០១៧។
សូមរំលឹកថា ក្លិបភ្នំពេញក្រោន បានបញ្ចប់រដូវកាល ២០១៨ទៅត្រឹមចំណាត់ថ្នាក់លេខ ៥តែប៉ុណ្ណោះ ដោយបានខកខានឱកាសប្រជែងពានលីគកំពូលកម្ពុជា ៣រដូវកាលមកហើយ៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់