ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មីលោក Leonardo Vitorino នឹងត្រូវចូលរួមប្រកួតនៅក្នុងពានរង្វាន់ Leo Pre-Season Cup 2019 ដែលត្រូវធ្វើឡើងនៅប្រទេសថៃ នាដើមឆ្នាំ ២០១៩ខាងមុខនេះ ជាមួយក្រុមចំនួន ១៦ មកពី ៤ប្រទេស ថៃ, កម្ពុជា, វៀតណាម និងឡាវ នឹងត្រូវធ្វើការប្រកួតប្រជែងគ្នាដណ្ដើមពានរង្វាន់នេះផងដែរ។

សម្រាប់កម្មវិធីប្រកួតទំនងនឹងចាប់ផ្ដើមនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៩ ផងដែរ ខណៈក្រុមទាំង ១៦មានមកពីលីគកំពូលថៃ, លីគលំដាប់ទី២ ថៃ, លីគកំពូលកម្ពុជា, លីគកំពូលវៀតណាម និងលីគកំពូលឡាវផងដែរ ក្រុមទាំងនោះមានដូចជា៖ 

-លីគកំពូលថៃ មាន ៦ក្រុម៖ SCG Muangthong United, Port FC, Chiangrai United, PT Prachaup, Nakorn Ratchasima Mazda FC, Bangkok Glass ( ដែលត្រូវធ្លាក់ទៅលីគទី២ នារដូវកាល ២០១៩ )

-លីគលំដាប់ទី២ ថៃ មាន ៦ក្រុមដូចជា៖ Chiangmai FC ( ឡើងទៅលីគកំពូលនារដូវកាល ២០១៩ ), Khonkaen FC, Nong Bua Pitchaya FC, Singha Samut Sakorn FC, Udon Thani FC, Rayong FC

-លីគកំពូលកម្ពុជា មានក្លិបបាល់ទាត់ភ្នំពេញក្រោន

-លីគកំពូលម៉ាឡេសុី មានក្រុមជើងឯករង Perak 

-លីគកំពូលវៀតណាម មានក្រុមជើងឯក Hanoi FC

-លីគកំពូលឡាវ មានក្រុមជើងឯក Lao Toyota FC

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ