ជាមួយនឹងគ្រាប់ស៊ុតបញ្ជូលទីរបស់ Ronaldo ជាមួយនឹងក្លឹប Fiorentina កាលពីសប្តាហ៍មុន​ Ronaldo បានក្លាយជាកីឡាករ Juventus ទីមួយដែលបានស៊ុតបញ្ជូលទី ចំនួន ១០ គ្រាប់ក្នុង ១៤ ប្រកួត ។កន្លងមកនេះគេសង្កេតឃើញ Ronaldo និង Mario Mandzukic បានចាប់ដៃគូលេងបានយ៉ាងល្អជាមួយហ្នឹងគ្នា ដោយចំនួនគ្រាប់បាល់ស៊ុតបញ្ជូលទីរបស់ពួកគេបូកបញ្ចូលគ្នាចំនួន ១៦គ្រាប់នៅក្របខណ្ឌអ៊ីតាលីសេរី​“A​“

កាលនៅលេងជាមួយក្លឹបអធិរាជស Real Madrid, Ronaldo ត្រូវបានគេរិះគន់ និងសើចចំអកថា ខ្វះភាពសហការក្រុម ជាពិសេសនៅពេលខ្លះគេសង្កេតឃើញ Ronaldo បញ្ចេញទឹកមុខមិនពេញចិត្តនៅពេលមិត្តរួមក្រុមបានស៊ុតបញ្ចុលទៅ។

បើតាមស្ថិតិនៅក្លឹបចាស់របស់គាត់បានបង្ហាញអោយឃើញថាគាត់បានបង្កើតឱកាសអោយមិត្តរួមក្រុមនៅពីររដូវកាលដំបូង​ គឺ ៧៥ និង ៦៥ លើក ហើយចំពោះរដូវកាលពីចុងក្រោយគឺ ៣១ និង ៣៨ លើកតែប៉ុណ្ណោះ។ថាតើវាទិសដៅនៃស្ថិតិខាងលើនេះនឹងកើតមាននៅក្លឹបសេះបង្កង់នេះដែលឬទេ? 

នេះជាតារាងនៃការបង្កើតឱកាសអោយមិត្តរួមក្រុមរបស់ Ronaldo ពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន:

គួរបញ្ជាក់ផងដែរថា Ronaldo  មានស៊ុតបាល់ទៅកាន់ទីជាមធ្យម បាន ៧.‌១ ក្នុងមួយប្រកួត ដោយគិតក្នុងក្របខណ្ឌ Seria A ចំណែកឯកីឡាករ Paulo Dybala ស៊ុតបាល់ទៅកាន់ទីជាមធ្យម បាន ២.៤‌ ក្នុងមួយប្រកួត ប៉ុណ្ណោះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ