លោក Jose Mourinho អ្នកចាត់ការទូទៅក្លិប Manchester United បានបង្ហាញពីគោលបំណងរបស់ខ្លួនដែលចង់ឲ្យកីឡាករ Anthony Matial បន្តរួមរស់ជាមួយក្លិប ក្រោយកុងត្រារបស់គេនិងផុតនារដូវកាលក្រោយនេះ។

មុនជំនួបជាមួយក្លិប AFC Bournemouth នាថ្ងៃ សៅរ៍ ខាងមុខនេះ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានលើកឡើងថា៖« ខ្ញុំមិនមែនជាសមាជិកក្នុងកិច្ចពិភាក្សានៃកិច្ចសន្យានោះទេ ហើយខ្ញុំក៏មិនបានចូលរួមនៅក្នុងកិច្ចពិភាក្សាមួយនោះដែរ។ ជាការពិតណាស់ ខ្ញុំសង្ឃឹមថាពួកគេនឹងនិយាយត្រូវគ្នា »។

« ច្បាស់ណាស់ ខ្ញុំពិតជាចង់ឲ្យរូបគេបន្តរួមរស់ជាមួយក្លិប ហើយខ្ញុំក៏ដឹងថាក្លិបត្រូវការរូបគេ និងចង់ឲ្យគេនៅទីនេះបន្តទៀតខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា គេនិងនៅទីនេះជាមួយយើងបន្តទៀត »។ លោក Mourinho បានបន្ថែម។

គួរបញ្ជាក់ថា ៣ប្រកួតកន្លងមកនេះ ម្ចាស់អាវលេខ ១១របស់ក្រុមបីសាចក្រហម រកគ្រាប់បាល់បានចំនួន ៤គ្រាប់ ដែលជាកំលាំងស្នូលមួយមិនអាចខ្វះបាននៅតំបន់ប្រយុទ្ធរបស់ក្រុម ខណៈកុងត្រារបស់គេ នោងត្រូវអស់សុពលភាពនាខែ មិថុនា ឆ្នាំ ២០១៩ ខាងមុខនេះផងដែរ៕

ប្រភព៖ Goal.com

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ