កីឡាករ Cristiano Ronaldo នឹងត្រលប់មកកាន់ទឹកដីនៃកីឡដ្ឋាន Old Trafford ជាមួយក្រុមថ្មីរបស់ខ្លួន Juventus នៅក្នុងជំនួបការប្រកួតពានរង្វាន់ Champion League ប្រចាំពូល H ក្នុងនោះដែរ លោក Jose Mourinho មានការសសើរជាខ្លាំងដល់កីឡាករវ័យ ៣៣ឆ្នាំរូបនេះ។

« គេស្ថិតនៅកម្រិតមួយដែលមិនចាំបាច់ត្រូវការសំនួរ និងចម្លើយទាំងនេះទេ។ គេ ( CR7 ) គឺជាកីឡាករល្អបំផុតគ្រប់ពេល ហើយក៏គ្មានអ្នកណាអាចប្រកែកបានឡើយ។ ឥឡូវនេះ Juventus ពួកគេមានកីឡាករដ៏គ្រោះថ្នាក់ម្នាក់ដែលអាចកែប្រែស្ថានការណ៍នៃការប្រកួតផងដែរ។ ហើយនៅក្នុងគំនិតរបស់ខ្ញុំផ្ទាល់ ពួកគេ ( Juventus ) មានភាគរយច្រើនក្នុងការប្រជែងដណ្ដើមពានរង្វាន់ QChampion League នារដូវកាលនេះបានផងដែរ »។ គ្រូបង្វឹកក្លិប Manchester United បានលើកឡើងយ៉ាងដូច្នេះ។

គួរបញ្ជាក់ថា ក្រុមមកពីអុីតាលី មួយនេះកំពុងតែឈរនៅកំពូលតារាងប្រចាំពូល H ក្រោយ ២ប្រកួត ឈ្នះទាំង ២ប្រកួត មាន ៦ពិន្ទុក្នុងដៃ ចំណែកក្រុមមានមូលដ្ឋាននៅទីក្រុង Manchester វិញស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្រោយពីប្រកួត ឈ្នះ ១ និងស្មើ ១ មិនដែលចាញ់ មាន ៤ពិន្ទុ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ