ខ្សែបម្រើកណ្តាល Dele Alli របស់ក្រុម Tottenham ត្រូវបានគប់ចំក្បាលដោយដបទឹកសុទ្ធដែលចេញពីហ្វូងមនុស្សអំឡុងការប្រកួតវគ្គ៨ ក្រុមចុងក្រោយ Carabao Cup នៅឯទឹកដីក្រុម Arsenal

ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះត្រូវគេគប់ដបទឹកសុទ្ធនៅក្បែរទីរបស់ក្រុម Arsenal នៅនាទីទី ៧៣ នៅកីឡដ្ឋាន Emirates ហើយគាត់បានប្រតិកម្មតបជាមួយនឹងកាយវិការ ២-០ ទៅអ្នកគាំទ្ររបស់ក្រុម Arsenal វិញដោយសំដៅដល់ពិន្ទុនៅពេលនោះ។

លោក Mauricio Pochettino គ្រូបង្វឹករបស់ Spurs បាននិយាយថា: «នៅក្នុងប្រទេសមួយចំនួនដទៃទៀត ប្រហែលជាពួកគេបិទកីឡដ្ឋាននេះចំនួន ២ទៅ៣ប្រកួតហើយ។វាជាសំណាងល្អដែលវាមិនមែនជាបញ្ហាធំកើតឡើង តែខ្ញុំគិតថាយើងចាំបាច់ត្រូវប្រុងប្រយ័ត្ន ហើយត្រូវព្យាយាមជៀសវាងសកម្មភាពបែបនេះ ។មនុស្សខ្លះមានអាកប្បកិរិយាអាក្រក់ណាស់

ចំណែកឯ ក្រុមArsenal បានប្រាប់ថាពួកគេកំពុងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរកអ្នកដែលបានបោះដបនោះ។

Alli បានរកគ្រាប់បាល់ទី ២ ហើយជ័យជម្នះ ២ ទល់នឹង ០ នេះបានជួយអោយ ក្រុមSpurs បានឈានដល់វគ្គ ៤ ក្រុមចុងក្រោយ

កាលពីថ្ងៃពុធ ទី ២ ខែធ្នូ ក៏មានហេតុការណ៍គប់សំបកចេកទៅលើខ្សែប្រយុទ្ធកាំភ្លើងរបស់ក្រុម Arsenal គឺកីឡាករ Aubameyang នៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League រវាងក្រុមទាំងពីរនៅទីលានដូចគ្នាដែរ ហើយអ្នកគាំទ្រ Spurs រូបនេះត្រូវបានពិន័យនិងហាមឃាត់មិនឱ្យពាក់ព័ន្ធវិស័យបាល់ទាត់ ចំនួនបួនឆ្នាំ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ