Cristiano Ronaldo ជាសញ្ជាតិព័រទុយហ្កាល់ និង ជាកីទ្បាករធ្លាប់លេងអោយក្លឹបធំៗបី គឺ Manchester United ក្លឹប RealMadrid និងក្លឹប Juventus របស់អ៊ីតាលី ដែលបច្ចុប្បន្ន Cristiano Ronaldo បានលេងអោយក្លឹប Juventus ។

Cristiano Ronaldoត្រូវបានគេគេទទួលស្គាល់ ជាកំពូលកីទ្បាករ បាល់ទាត់ឆ្នើម និងមានតម្លៃខ្លួនថ្លៃកប់ពពក ដែលធ្លាប់ឈ្នះពាន

Ballon d'Or ជាច្រើនលើកផងដែរ។ ខាងក្រោមនេះជាកម្រងទស្សនះ និងគំនិតល្អៗ របស់ Cristiano Ronaldo :

១. ក្តីស្រលាញ់របស់អ្នក ធ្វើអោយខ្ញុំខ្លាំង។ការស្អប់របស់អ្នករឹតតែធ្វើអោយខ្ញុំមិនអាចបញ្ឈប់បាន។

២. យើងមិនចង់ប្រាប់ ក្តីសុបិន្តរបស់យើងទ្បើយ។ យើងចង់បង្ហាញក្តីសុបិន្តនោះ។

៣. មានទេពកោសល្យ តែគ្មានការខិតខំប្រឹងប្រែង គឹជារឿងឥតបានការ។

៤. បើយើងមិនជួយ គ្រួសារបស់យើងទេ តើអ្នកណាដែលយើងត្រូវជួយនោះ?

៥. ស៊ុតបាល់បញ្ចូលទី គឹជាអារម្មណ៏ល្អបំផុត ប៉ុន្តែអ្វីដែលសំខាន់ សម្រាប់ខ្ញុំ គឺក្រុមរបស់យើងជោគជ័យ។ មិនសំខាន់ថា អ្នកណាជាអ្នកស៊ុតចូលទីនោះទេ រហូតទាល់តែក្រុមរបស់យើងឈ្នះសិន។

៦. ខ្ញុំមិនដែលគិតថា ការរួមភេទ គឺជារង្វាន់ល្អជាងការឈ្នះពានពិភពលោកនោះទេ។និយាយបែបនេះ មិនមានន័យថា ការរួមភេទមិនល្អនោះទេ ប៉ុន្តែខុសគ្នាត្រង់ថា បាល់ទាត់ពិភពលោក ធ្វើទ្បើងរយះពេល ៤ឆ្នាំម្តង​ប៉ុន្តែការរួមភេទធ្វើទ្បើងទៀងទាត់រីច្រើនជាងនេះ។

៧. ខ្ញុំចង់លេងអោយបានល្អ និងឈ្នះពានរង្វាន់រហូត។ ដូចនេះ ខ្ញុំគិតថា ខ្លួនខ្ញុំទើបចាប់ផ្តើមប៉ុណ្ណោះ។

៨. សុបិន្ត មិនមែនជាអ្វី ដែលយើងជួបពេលគេងនោះទេ ប៉ុន្តែសុបិន្តជាអ្វីដែលយើងមិនចង់គេង។

៩. បើអ្នកគិតថា ខ្ញុំល្អឥតខ្ចោះហើយ នោះអ្នកគ្នានថ្ងៃល្អនោះទេ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ