សមាគមអ្នកបង្កើតមាតិកាលើអ៊ីនធឺណេតនៅកម្ពុជា ផ្ញើរសារអបអរសាទរលោក អ៊ីវ វាសនា សមាជិកក្រុមប្រឹក្សាភិបាល ដែលទទួលបានសំលេងឆ្នោតច្រើនជាងគេ និងលោក ហាក់ លាងហ៊ ត្រូវបានជ្រើសតាំងជាប្រធានសមាគម CLA
ភ្នំពេញ ៖ សមាគមអ្នកបង្កើតមាតិកាលើអ៊ីនធឺណេតនៅកម្ពុជា បានផ្ញើរសារលិខិតអបអរសាទរ លោក អ៊ីវ វាសនា សមាជិកក្រុមប្រឹក្សាភិបាល ដែលទទួលបានសំលេងឆ្នោតច្រើនជាងគេ និងលោក ហាក់ លាងហ៊ ដែលត្រូវបានជ្រើសតាំងជាប្រធានសមាគម ក្នុងអាណត្តិទី៩ នៃសមាគមភស្តុភារកម្មកម្ពុជា (CLA)។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សមាគមភស្តុភារកម្មកម្ពុជា បានរៀបចំមហាសន្និបាតលើកទី២០ និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលអាណត្តិទី៩ (ឆ្នាំ២០២៤-២០២៦) ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ទីប្រឹក្សា គ្រូបង្គោល សមាជិក និងលេខាធិការសមាគមទាំងអស់ ប្រមាណជិត ២០០នាក់។
ជាលទ្ធផល នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៩ ថ្មីសមាជិកសមាគមបានបោះឆ្នោតជូន លោក អ៊ីវ វាសនា ទទួលបានសំឡេងច្រើនជាងគេក្នុងចំណោមបេក្ខជនសរុបចំនួន១៣រូប។
នារសៀលថ្ងៃខែឆ្នាំដដែល លោក អ៊ីវ វាសនា សមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៩ ដែលទទួលបាន សំលេងគាំទ្រច្រើនជាងគេក្លាយជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៩ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ ដើម្បីធ្វើការជ្រើសរើស បែងចែកតួនាទី ភារកិច្ច ជូនដល់សមាជិកក្រុមប្រឹក្សាភិបាលថ្មីទាំងអស់ទៅតាមតួនាទីរៀងៗខ្លួន៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ