ទស្សនាវដ្តីវេជ្ជសាស្រ្តនៃចក្រភពអង់គ្លេសបានផ្សាយថាវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ដែលផលិតដោយក្រុមវេជ្ជសាស្រ្តរបស់លោកស្រីChen Wei ជាប្រភេទវ៉ាក់សាំងប្រកបដោយសុវត្ថិភាព
4 ឆ្នាំ មុន
នាថ្ងៃទី២២ ខែឧសភា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិន ត្រូវបានបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្រ្តនៃចក្រភពអង់គ្លេសដែលមានចំណងជើងថាThe Lancet តាមរយៈខ្លឹមសារបានឲ្យដឹងថា ក្រុមវិទ្យាសាស្រ្តចិនបានធ្វើការសាកល្បងព្យាបាលដំណាក់កាលទី១នៃវ៉ាក់សាំងការពារជំងឺវីរុសCOVID-19នេះ លទ្ធផលបានបង្ហាញឲ្យឃើញថាវ៉ាក់សាំងប្រភេទនេះជាប្រភេទវ៉ាក់សាំងដែលប្រកបដោយសុវត្ថិភាព ហើយក៏អាចជួយជំរុញឲ្យរាងកាយមនុស្សបង្កើតជាប្រតិកម្មភាពស៊ាំបានយ៉ាងឆាប់រហ័ស។
សមិទ្ធផលទាំងនេះក៏បានបង្ហាញពីគោលដៅដ៏សំខាន់បំផុតមួយផងដែរ៕SP