ក្រុមជម្រើសជាតិម៉ាឡេសុី បានបង្ហាញឈ្មោះកីឡាករ ២៣នាក់ចុងក្រោយសម្រាប់ត្រៀមប៉ះជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី ០៨ ខែ វិច្ឆិកា នៅលើទីលាននៃពហុកីឡដ្ឋានជាតិ ក្នុងជំនួបពូល A នៃពានរង្វាន់ AFF Suzuki Cup 2018។

ក្រោមការដឹកនាំរបស់លោក Tan Cheng Hoe បានធ្វើការជ្រើសរើសយកកីឡាករ ២៣នាក់ដែលបានមកពីក្លិបក្នុងស្រុកចំនួន ៧និងក្លិបនៅលីគថៃ ១ផងដែរ។

ក្នុងនោះមកពី JDT ៧នាក់, Perak ៥នាក់, Kedah ៣នាក់, Kuala Lumpur ៣នាក់, Pahang FA ២នាក់, Melaka United ១នាក់ និង Selangor ១នាក់ ខណៈមកពីលីគថៃ ១រូបមកពីក្លិប Nakhon Ratchasima៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ