ក្រោយអស់ភារកិច្ចនៅ AFF Suzuki Cup កម្ពុជា ធ្លាក់ចំណាត់ថ្នាក់ ២លេខនៅក្នុង FIFA Ranking ប្រចាំខែវិច្ឆិកា
5 ឆ្នាំ មុន
ក្រុមជម្រើសជាតិកម្ពុជា បន្តថយចំណាត់ថ្នាក់របស់ខ្លួននៅក្នុងតារាង FIFA Ranking ប្រចាំខែវិច្ឆិកានេះ ក្រោយមិនសូវទទួលបានលទ្ធផលល្អនាប្រកួតមិត្តភាពអន្តរជាតិ និងពានរង្វាន់ AFF Suzuki Cup។
ក្រុមដែលដឹកនាំដោយលោក Keisuke Honda បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ ១៧២ ដោយមានពិន្ទុ ៩៧០ បើគិតនៅតំបន់អាសុីអាគ្នេយ៍ គោព្រៃកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ ៨ក្នុងចំណោម ១១ប្រទេស នៅលើ ឡាវ, ព្រុយណេ និងទីម័រ ខាងកើត ស្របពេលដែល វៀតណាម បន្តឈរនៅលេខ ១ដដែល។
សូមរំលឹកថា ចាប់តាំងពីបុរសជនជាតិជប៉ុនចូលកាន់តំណែងអ្នកចាត់ការទូទៅ កម្ពុជា ឈ្នះតែ ១លើកប៉ុណ្ណោះក្នុងចំណោម ៤ប្រកួតនៅវគ្គជម្រុះតាមពូល នៃពានរង្វាន់ AFF Suzuki Cup 2018៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់