រដូវកាល២០១៩នេះ អាចជារដូវកាលចុងក្រោយក្នុងការបង្ហាញខ្លួនរបស់ខ្សែបម្រើកណ្ដាលសញ្ជាតិវេលស៍ Aaron Ramsey ក្រោយកុងត្រារបស់ខ្លួនជាមួយក្លិបនឹងអស់សុពលភាពនាខែ មិថុនា ឆ្នាំ ២០១៩​ខាងមុខនេះ។

ក្លិប Arsenal  ​មិន​បាន​ស្នើក្នុងការ​ផ្ដល់​កុងត្រា​ថ្មី​ឲ្យ Ramsey ឡើយ ដូច្នេះ​​កីឡាករ​វ័យ ២៧ឆ្នាំនេះ ​​នឹងអាចដើរចេញពីក្លិបនា​រដូវ​ក្ដៅ​ខាង​មុខនេះ។ ខ្សែបម្រើកណ្ដាលរូបនេះ ​​​​ត្រូវ​បាន​​គេ​និយាយ​ថា កំពុងតែមិន​​សប្បាយចិត្ត​​នឹង​អ្វី​ដែល​ក្លឹប​បាន​ធ្វើ​មក​លើ​គេឡើយ​ ខណៈ​ខ្លួន​​ចំណាយ​ពេល​លេង​នៅ​ទីនោះ​ ប្រមាណរយៈពេល​១០​ឆ្នាំ​ទៅ​ហើយ។ នេះបើយោង​តាម​សារព័ត៌មាន​ Sky Sports បាន​ឲ្យ​ដឹង។

កីឡាករ Aaron Ramsey បានទទួលប្រាក់ប្រមាណ ១១០,០០០ ផោនក្នុងមួយសប្តាហ៍បន្ទាប់ពី​មក​រួមរស់​ជាមួយ Arsenal កាល​ពី​ឆ្នាំ​២០០៨ ក្រោយ​ផ្ទេរ​ពី Cardiff City ជួយ​ក្លឹប​ឈ្នះ FA Cup ៣​ដង​និង Community Shields ២ដង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ