កីឡាករ កែវ សុខផេង ដែលជាខ្សែប្រយុទ្ធដ៏លេចធ្លោនៅក្នុងក្លិបវិសាខា និងក្រុមជម្រើសជាតិកម្ពុជា ដែលអ្នកគាំទ្រស្គាល់ពីសមត្ថភាពក្នុងការទាត់បញ្ជូលទីក្នុងនាមជាខ្សែប្រយុទ្ធ។ សម្រាប់រដូវកាលថ្មីជាមួយក្លិបវិសាខានេះ សុខផេង នឹងត្រូវត្រលប់មកពាក់អាវលេខ ១០ ដែលជាលេខសំណព្វរបស់ខ្លួនវិញ ដែលរូបគេតែងតែពាក់ទាំងនៅក្នុងក្លិបអាជីព ដូចជា ភ្នំពេញក្រោន និងPKNP និងក្រុមជម្រើសជាតិផងដែរ។
ខណៈកាលពីរដូវកាលចាស់ រូបគេពាក់អាវលេខ ៦៨ បន្ទាប់ពីផ្ទេរពីក្លិប PKNP ចូលមកក្លិបជើងឯកលីគទី២កម្ពុជាមួយនេះ ដោយបានបង្ហាញខ្លួនបានចំនួន ១១ប្រកួត រកគ្រាប់បានចំនួន ៩គ្រាប់ជួយឲ្យក្លិបអាជីពរបស់ខ្លួនឈរនៅចំណាត់ថ្នាក់លេខ ៣នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ក្រោយពីឡើងមកលេងបានតែ១ឆ្នាំ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តក្រចេះរូបនេះ មានបទពិសោធន៍ជោគជាំនៅក្នុងអាជីពបាល់ទាត់របស់ខ្លួនទាំងនៅក្នុងស្រុក និងក្រៅស្រុក ចាប់ផ្ដើមអាជីពបាល់ទាត់នៅក្នុងឆ្នាំ ២០១២ ដោយបានចូលរួមជាមួយក្លិបបឹងកេត ហើយបានផ្លាស់ទៅកាន់ក្លិបភ្នំពេញក្រោន នាឆ្នាំ ២០១៥ លុះចូលដល់ឆ្នាំ ២០១៨ រូបគេបានផ្លាស់ទៅលេងនៅក្លិប PKNP របស់ម៉ាឡេសុី មុនត្រលប់មកកាន់កម្ពុជាវិញ នាពាក់កណ្ដាលរដូវកាល ដោយចូលរួមជាមួយក្រុមចំណូលថ្មី វិសាខា៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់