ករណីបាញ់សម្លាប់សង្សាររួចបាញ់ខ្លួនឯងនៅខណ្ឌសែនសុខ, បុរសជាមេធាវី ចំណែកនារីរងគ្រោះ ជាអ្នករកស៊ីលក់អនឡាញ
ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា ករណីបាញ់សម្លាប់នៅខណ្ឌសែនសុខនោះ បុរសជាមេធាវី រីឯនារីរងគ្រោះដែលជាសង្សារជាអ្នករកស៊ីលក់តាមអនឡាញ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះកើតឡើងនៅវេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តទៀតថា បុរសរងគ្រោះឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ។ លោកបន្តថា បុរសបានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយ ក៏បាញ់ចំក្បាលខ្លួនឯង ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុភ្លាមៗផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ