ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញរបាយការណ៍ស្ថិតិទេសចរណ៍រយៈពេល ៣ថ្ងៃ នាឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សរុបចំនួន ៣,២៨៥,៨៦៨នាក់។


របាយការណ៍ បានលម្អិតទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាង៣លាននាក់នោះ រួមមាន៖ ភ្ញៀវទេសចរជាតិ ៣,២២៧,១៤៦នាក់ ភ្ញៀវទេសចរបរទេស ៥៨,៧២២នាក់។


សូមបញ្ជាក់ថា រាជធានី/ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន៖ រាជធានីភ្នំពេញ៖ ៦១០,៣៥៦នាក់, ព្រះសីហនុ៖ ៤៧២,៦៩៧នាក់, កំពត៖ ៤២៧,៤៩៥នាក់, សៀមរាប៖ ៣៧៧,២១៩នាក់ បាត់ដំបង៖ ៣៤៦,៣៣៣នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ