សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រសិទ្ធិភាព នៃដំណើរការប្រព័ន្ធធនាគារ គឺធានាសុខភាពសេដ្ឋកិច្ចជាតិ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា វិស័យធនាគារ គឺពិតជាមានសំខាន់ណាស់ ហើយប្រសិទ្ធភាព នៃដំណើរការប្រព័ន្ធធនាគារ គឺធានាសុខភាពរបស់សេដ្ឋកិច្ចជាតិ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់វិស័យធនាគារទាំងអស់នៅកម្ពុជា ពិនិត្យការផ្ដល់សេវាកម្មរបស់ខ្លួនកាន់តែច្រើនថែមទៀត។
សម្ដេច មានប្រសាសន៍ថា «វិស័យធនាគារ គឺសំខាន់ណាស់ ដូចខ្ញុំ លើកឡើងក្នុងកិច្ចប្រជុំ គឺជាឈាម ពាក្យសាមញ្ញ គឺអត់លុយ ធ្វើអ្វីក៏អត់កើតដែរ។ ប៉ុន្ដែមានថវិកា មានលុយហើយ អត់មានការគ្រប់គ្រងច្បាស់លាស់ យន្ដការក្នុងការផ្ទេរផ្ទង់ ការចល័ត គឺវាពិបាកដែរ។ អញ្ចឹងធនាគារ ដើរតួនាទីសំខាន់ណាស់ ក្នុងការបង្វើរ ការប្រមូលធន និងការបង្វើរវា ទៅក្នុងការគាំទ្រដល់ដំណើរសេដ្ឋកិច្ច។ អញ្ចឹងប្រសិទ្ធភាព ដំណើរការ នៃប្រព័ន្ធធនាគារយើង គឺធានាសុខភាពរបស់សេដ្ឋកិច្ចរបស់យើង»។
សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានព្រៀបធៀបថា ធនាគារ គឺដូចបេះដូង (ប្រមូលឈាមមក គឺបញ្ចេញឈាមទៅវិញ ដើម្បីចញ្ចឹមសេរីរាង) បើបេះដូង មិនល្អ គឺសុខភាព ក៏មិនល្អដែរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ