សមត្ថកិច្ច ឃាត់ខ្លួនស្ដ្រីម្នាក់ បន្ទាប់ពីប្រើអំពើហិង្សា ទៅលើក្មេងស្រីម្នាក់ យកក្រម៉ា ចងដៃ ចងជើង
ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនស្ដ្រីម្នាក់ ក្រោយប្រើអំពើហិង្សាទៅលើក្មេងស្រីម្នាក់ (អនីតិជន) ដោយយកក្រម៉ា ចង់ដៃ ចង់ជើង នៅចំណុចផ្ទះ ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ក្មេងស្រីរងគ្រោះឈ្មោះ យ ស.វិលីស្សា ភេទស្រី អាយុ៦ឆាំ្ន មុខរបរសិស្ស។ ជនសង្ស័យឈ្មោះឃុន វ៉ាន់ដា ភេទស្រី មុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុខាងលើ (ត្រូវជាអ៊ុស្រីក្មេងរងគ្រោះ)។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ធ្នូ នេះ បានឱ្យដឹថា មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានហៅក្មួយ ចំនួន ៤នាក់ ហូបបាយជុំគា្ន នៅក្នុងនោះ ក៏មានក្មេងស្រីរងគ្រោះផងដែរ។
ក្រោយពេលហូបបាយរួចជនសង្ស័យ បានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វឱ្យជនសង្ស័យខឹងទ្រាំមិនបានក៏ទាយដៃជនរងគ្រោះចេញពីផ្ទះមកឈនៅមុខផ្ទះខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នងផ្ទះ ចំណែកជនរងគ្រោះស្រែកយំក៏យកដៃ វាយ ទា្វររបងផ្ទះធើ្វឱ្យជនសង្ស័យ ខឹងទ្រាំមិនបានក៏បើកទា្វរបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាព ចង ជើង ចងដៃ ជនរងគ្រោះឱ្យដេកផ្កាប់មុខ ទៅនិងដីហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយ ចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះ ចំណែកជនរងគ្រោះនៅតែស្រែកយំ ធ្វើឱ្យជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀង ជនរងគ្រោះ ចំនួន៣ ដៃទៅលើផ្ទៃមុខ។
សូមបញ្ជាក់ថា បច្ចុប្បន្នស្ត្រីខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ