ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
នៅក្នុងវេទិកាខាងលើនេះ មានបណ្តាក្រុមហ៊ុនជិត ១១០ ក្រុមហ៊ុន បានមកជួបជុំគ្នា ដោយក្នុងនោះក្រុមហ៊ុនចំនួន ៨០ មកពីប្រទេសបារាំង និងក្រុមចំនួន ៣០ មកពីប្រទេសកម្ពុជា ដើម្បីនឹងធ្វើការផ្លាស់ប្តូរទំនាក់ទំនង ពង្រីកឱកាស និងសិក្សាស្វែងយល់ ពិសេស បង្កើតឱកាសវិនិយោគនៅកម្ពុជា។
វេទិកាធុរកិច្ចនេះ នឹងឆ្លុះបញ្ចាំងនូវសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក, ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួមគ្នា។ វេទិកាដ៏សំខាន់នេះ ក៏នឹងលើកកម្ពស់ កាលានុវត្តភាពធុរកិច្ច, វិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងភាគីទាំងពីរផងដែរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ