ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។

សូមបញ្ជាក់ថា មន្ត្រីនគរបាល ២រូប នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ នោះ រួមមាន៖ ១.លោកស្រីវរសេនីយ៍ត្រី អ៊ុ ចន្ទ្រា នាយរងការិយាល័យរដ្ឋបាល-សរុប នៃអង្គភាពកីឡានគរបាលជាតិកម្ពុជា,២.លោកអនុសេនីយ៍ឯក រ័ត្ន បរិញ្ញា មន្ត្រី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ