ភ្នំពេញ ៖ ពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ សម្រេចបាននូវទឹកប្រាក់ចំនួន ៤៦,៨២៨,០៣២,០០០ដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងទៀតថា ពេញមួយឆ្នាំ២០២៣នេះ កម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិ មានទឹកប្រាក់ចំនួន ២២,៦៤៤,៩៨៩,០០០ដុល្លារកើនឡើង១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានទឹកប្រាក់ ២២,២៥១,២៣៥,០០០ដុល្លារ។
ដោយឡែកចំពោះការនាំចូលវិញ បើតាមរបាយការណ៍បានបង្ហាញថា កម្ពុជានាំចូលទំនិញក្នុងបរិមាណចំនួន ២៤,១៨៣,០៤៣,០០០ដុល្លារ ធ្លាក់ចុះ ៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ចំនួន ២៥,៤៦០,៤៣៤,០០០ដុល្លារ។
ប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន៖ ទីផ្សារប្រទេសចិន មានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើនឡើង ៥ភាគរយ, អាមេរិកមានទឹកប្រាក់ជាង ៩ពាន់លានដុល្លារ ថយចុះ ១.៤ភាគរយ, វៀតណាមជាង ៦ពាន់លានដុល្លារ កើនឡើង៧.៣ភាគរយ, ប្រទេសជប៉ុនជាង ១ពាន់លានដុល្លារ ធ្លាក់ចុះ ៧.២ភាគរយ និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀត។
ដោយឡែកផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅបរទេសវិញ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ មានទឹកប្រាក់ជិត ៨ពាន់លានដុល្លារ, ម៉ាស៉ីន និងឧបករណ៍អគ្គិសនី មានទឹកប្រាក់ជាង ៣ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខារធ្វើពីរោមសត្វ មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ និងផលិតផលមួយចំនួនទៀត៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ