សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើពលរដ្ឋកុំបើកបរប្រញាប់រហូតបុករនាំងហាមឃាត់ឆ្លងកាត់ផ្លូវ មុនពេលរថភ្លើងមកដល់
6 ខែ មុន
ព្រះសីហនុ ៖ ក្រោយសង្កេតឃើញថាមានពលរដ្ឋមួយចំនួនបើកបរមិនគោរពច្បាប់ ជាក់ស្ដែងនៅត្រង់ចំណុចផ្លូវរថភ្លើងឆ្លងកាត់ មានពលរដ្ឋ បើកបរមិនគោរពរនាំងហាមឃាត់ ដើម្បីឱ្យរថភ្លើងឆ្លងកាត់ រហូតមានគ្រោះថ្នាក់ចរាចរណ៍ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើពលរដ្ឋគោរពច្បាប់ ផ្ដល់អាទិភាពឱ្យរថភ្លើងឆ្លងកាត់មុន កុំបើកបរប្រញាប់រហូតមិនគោរពរនាំងហាមឃាត់ឆ្លងពេលមានរថភ្លើងឆ្លងកាត់ផ្លូវ។
សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងពេលជួបសំណេះជាមួយកម្មករ និយោជិត មន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ