លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី០៤ កុម្ភៈ ចំនួន ២២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤២នាក់
ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤២ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៤២នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់(ស្រី ២នាក់), ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ១៩នាក់(ស្រី ០នាក់), បើកបរក្រោមឥទ្ធិពល ៩ករណី ឃាត់ ១២នាក់(ស្រី ១នាក់), ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់(ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែកុម្ភៈ រួមមាន ៖ មេតំហ្វេតាមីន(Ice) = ៨៩,១៨ក្រាម និង៧កញ្ចប់តូច។
លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖ កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៧ក្រាម។ កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦២ក្រាម។ កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ បើកបរក្រោមឥទ្ធិពល ៦ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ៤កញ្ចប់តូច។ ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ បើកបរក្រោមឥទ្ធិពល ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១កញ្ចប់តូច។ រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។ តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ២,១០ក្រាម។ ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ២នាក់ ចាប់យកIce ៨៤,៦៥ក្រាម។
២អង្គភាព៖ ១ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៦៥ក្រាម។ ២ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,០៩ក្រាម៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ