ព្រែវែង ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីសាលាដំបូងខេត្តព្រៃវែង បានរាយការណ៍ពីការប្រទះឃើញគ្រាប់កាំភ្លើងសល់ពីសម័យសង្គ្រាមជាង ៦៥០០គ្រាប់ នៅក្នុងបរិវេណសាលាដំបូងខេត្ត ដើម្បីឲ្យមន្ត្រីជំនាញចុះទៅពិនត្យ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្ត្រីបច្ចេកទេសនៃអង្គការកំម្ចាត់មីន Halo Trust កម្ពុជា កម្លាំងការិយាល័យជំនាញចុះត្រួតពិនិត្យ និងសហការរុករកសំណល់ជាតិផ្ទុះដែលបានសេសសល់ពីសម័យសង្គ្រាម។

ក្រោយពីការរុករក កម្លាំងជំនាញបានរកឃើញគ្រាប់សរុបចំនួន ៦៥១០គ្រាប់ ដែលមានប្រភេទគ្រាប់ Ak47 ចំនួន ៧៥០គ្រាប់ ប្រភេទគ្រាប់ AR15 ចំនួន១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPK មានចំនួន៤១០០គ្រាប់។

គ្រាប់កាំភ្លើងទាំងអស់ត្រូវបានកម្លាំងជំនាញប្រគល់ជូនមន្ត្រីបច្ចេកទេសរបស់អង្គការកម្ចាត់មីន HaloTrust កម្ពុជា រួចរាល់ ដើម្បីរក្សាទុកនៅទីតាំងសុវត្ថិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ