បន្ទាយមានជ័យ  ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួ ន៣៣ខ្នង ស្រុកជាប់ព្រំដែនថៃចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ រងការខូចខាត់ប៉ើងដំបូល និងដួលរលំដោយសារមានភ្លៀងលាយឡំជាមួយខ្យល់ខ្លាំងលើកដំបូងបន្ទាប់ពីអាកាសធាតុក្តៅខ្លាំង។


តាមអាជ្ញាធរស្រុកថ្មពួក បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៥ឧសភានេះ នៅស្រុកថ្មពួក មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់២ឃុំរងការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន១៨ខ្នង និងខូចខាតធ្ងន់ដួលរលំទាំងស្រង់ ចំនួន៨ខ្នងផ្ទះ ក្នុងនោះមាននៅឃុំគំរូ ប៉ះពាល់៦ខ្នង និងឃុំថ្មពួក ប៉ះពាល់១២ខ្នង ប៉ះពាល់ធ្ងន់ធ្ងរចំនួន៨ខ្នងដែល ដួលរលំទាំងស្រុង និងផ្ទះដួលសង្កត់ គោយន្តកន្ត្រៃ១គ្រឿង។



ចំណែកអាជ្ញាធរស្រុកម៉ាឡៃវិញ បានឱ្យដឹងដែលថា ស្រុកម៉ាឡៃ ក៏មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ប៉ះពាល់ឃុំពង្រលើ២ភូមិ ខូចខាតផ្ទះសំបែងចំនួន១៥ខ្នង និងខូចខាតដួលរំលំ ចំនួន៤ខ្នង ក្នុងនោះមានភូមិទួលពង្រប៉ះ ពាល់៧ខ្នងនិងដួលរលំទាំងស្រុង៤ខ្នង និងភូមិភ្នំដូនសំប៉ះពាល់ផខ្នង។



ក្រោយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ អាជ្ញាធរនៃស្រុកទាំងពីរបានដឹកនាំកម្លាំងនគរបាល និងកងរាជអាវុធហត្ថ និងកម្លាំងយោធាបានចុះទៅពិនិត្យ ហើយជួយអន្តរាគមន៍រុះរើរៀបចំសម្ភារទុកដាក់លុះព្រឹកឡើងកម្លាំង និងចុះជួយរុះរើនិងជួសជុលផ្ទះសំបែងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ