មណ្ឌលគិរី ៖ មិនឱ្យរួចខ្លួនឡើយ រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើ ដើម្បីគោរពជូន លោកអភិបាលខេត្តមណ្ឌលគិរី ដើម្បីពិនិត្យ និងសម្រេចដាក់វិន័យរដ្ឋបាលចំពោះអភិបាលរងស្រុកអូររាំងម្នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលស្រុកអូររាំង។

ការស្នើនេះ គឺបន្ទាប់ពីបណ្តាញផ្សព្វផ្សាយ បានផ្សាយករណីលោក សុខ សុវណ្ណារិទ្ធ អភិបាលរងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានដកកាំភ្លើងភ្ជង់មេបញ្ជាការសឹករងស្រុក និងអធិការនគរបាលស្រុកអូររាំង តាមដងផ្លូវនៅពេលរាត្រី បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង។

ចំពោះ អាវុធ ត្រូវបានដកហូត និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ