ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋ ការពារសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង
ភ្នំពេញ ៖ កន្លងមក ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋពីការការពារសុខភាពក្នុង អំឡុងពេលមានអាកាសធាតុក្តៅខ្លាំងទាក់ទៅជាមួយការប្រែប្រួលអាកាសធាតុ។
យោងតាមសេចក្ដីណែនាំក្រើនរំលឹករបស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា ជាមួយគ្នានេះ ដើម្បីឱ្យ បងប្អូនប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់ទឹក និងថាមពលអគ្គិសនីឱ្យបានសមស្រប មានសុវត្ថិភាព និងរក្សាសុខភាព ក្នុងអំឡុងពេលមានអាកាសធាតុក្តៅខ្លាំងនៅប្រទេសកម្ពុជា ក្រសួង សុខាភិបាល សូមរំលឹកជូនបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា អាកាសធាតុក្តៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក បុគ្គលមានប្រព័ន្ធ ការពាររាង្គកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺ ជាយថាហេតុ ដូចជាការខ្សោះជាតិទឹក ជំងឺ បេះដូង រលាកផ្លូវដង្ហើម ដែលនាំឱ្យមានជំងឺឆ្លងផ្សេងៗជាច្រើនទៀតបណ្តាលមកពីការការប្រើប្រាស់ទឹកមិន ស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។
បរិមាណទឹកស្អាតមានសារៈសំខាន់ណាស់អាចជួយទ្រទ្រង់ជីវិត មនុស្ស តែផ្ទុយទៅវិញការប្រើប្រាស់ទឹកមិនស្អាតអាចបណ្តាលឱ្យមានជំងឺដូចជា ជំងឺរាករូស ជំងឺរាកមូល ជំងឺអាសន្នរោគ និងជំងឺគ្រុនពោះវៀន ។ល។ ហើយក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ ដោយសារមេរោគនៅក្នុងទឹក (វីរុស បាក់តេរី ដង្កូវព្រូន) និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ