ភ្នំពេញ ៖ ក្នុងមហាសន្និបាតលើកទី២០ របស់សមាគមភស្តុភារកម្មកម្ពុជា (CLA) នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លទ្ធផល នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៩ ថ្មី សមាជិករបស់ CLA បានបោះឆ្នោតជូនលោក អ៊ីវ វាសនា ទទួលបានសំឡេងច្រើនជាងគេ ក្នុងចំណោមបេក្ខជនចំនួន ១៣រូប។

នារសៀលថ្ងៃខែឆ្នាំដដែល លោក អ៊ីវ វាសនា ប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៩ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ ដើម្បីធ្វើការជ្រើសរើស បែងចែកតួនាទី ភារកិច្ច ជូនដល់សមាជិកក្រុមប្រឹក្សាភិបាលថ្មីទាំងអស់ សម្រេចបានដូចជា៖ ១. លោក ហាក់ លាងហ៊ ជាប្រធានសមាគម ,២. លោកឧកញ៉ា ស៊ិន ចន្ធី ជាអនុប្រធាន ,៣. លោកស្រី អ៊ូ សុភ័ក្រ ជាអនុប្រធាន ,៤. លោក សាំង រដ្ឋា ជាអនុប្រធាន ,៥.លោក អ៊ីវ វាសនា ជាអគ្គលេខាធិការ ,៦.លោក ញាន សុកុល ជានាយកផ្នែកបណ្តុះបណ្តាល ,៧.លោក កែប កុម្ភៈ ជាហិរញ្ញិក ,៨. លោក មាស វីរៈ ជានាយកផ្នែកដឹកជញ្ជូនតាមផ្លូវទឹក ,៩.លោកស្រី លាង ខេង ជានាយកផ្នែកទំនាក់ទំនងសាធារណៈ ,១០. លោកស្រី ឱ បូរី ជា នាយកផ្នែកទំនាក់ទំនងជាមួយសមាជិក ,១១.លោក សំ ពូក ជានាយកផ្នែកដឹកជញ្ជូនតាមផ្លូវគោក ,១២. លោក ប៉េ សុខឃាន់ ជានាយកផ្នែកចុះបញ្ជីសមាជិក ,១៣.លោកស្រី ឆេង ចាន់នី  ជានាយកផ្នែកដឹកជញ្ជូនតាមផ្លូវអាកាស៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ