ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទស្តីអំពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»។

សូមបញ្ជាក់ថា សន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែឧសភា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សន្និសីទនេះ នឹងបង្ហាញអំពីតួនាទីនៃការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅ និងការថែទាំសុខភាពផ្លូវចិត្ត និងផ្លូវកាយ ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើប្រល័យពូជសាសន៍៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ