សម្តេចតេជោ ហ៊ុន សែន ស្នើសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម តាមស្រាវជ្រាវរកសមាសភាព នៃជនដែលចូលជេរ សម្តេច លើ Tiktok ក្រោយសម្តេច បង្ហោះរឿងព្រែកជីកហ្វូណន
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញ Facebook របស់សម្តេចបានបង្ហោះសារ ដោយស្នើឲ្យ សមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ស្រាវជ្រាវវែកមុខរកសមាសភាពនៃជនដែលចូលជេរសម្តេចលើ Tiktok ក្រោយសម្តេចបង្ហោះ រឿងព្រែកជីកហ្វូណនតេជោ។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញ Facebook ផ្លូវការរបស់សម្តេចមានខ្លឹមសារទាំងស្រុង៖
ខ្ញុំពិតជាមានភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុង តិចតុក ដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូល ជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សឹបនាក់ចូលមកជេរ។ កាលឆ្នាំ២០១៦.២០១៧មានជាង ២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុងរៀង បែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។
ពេលនេះពួកគេចូលមកជេរតាម Tik tok ម្តងប្រហែលជាក្រោយ ខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា?វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេស ដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជាឬបងប្អូន ខ្មែរក្រោមដែលមានគណនី តិចតុច និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង។
ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះគឺមាន តែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។
ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?។
ខ្ញុំមិនចោទប្រកាន់ថា ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ